ចេញផ្សាយ ០៦ មីនា ២០១៩
285
ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩
លោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីក្រុមការងារ ផ្នែក និង សង្កាត់ រដ្ឋបាលជលផល រួមទាំងសហការជាមួយកំលាំងគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដើម្បីចុះទប់ស្កាត់ការបោះបង្គោលឈើក្នុងព្រៃកោងកាង និងការកាប់ទន្ទ្រានព្រៃកោងកាងនៅចំណុចព្រែកទី៣ ដែលស្ថិតនៅក្នុងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលក្រុមការងារបានដក់បំផ្លាញ់បង្គោលឈើទាំងចំនួន ២២០ដើម និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតំបន់នោះចូលរួមការពារ និងអភិរក្សព្រៃកោងកោងផងដែរ។