ចេញផ្សាយ ០៦ មីនា ២០១៩
125
ថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩
លោក សុខ អាង ប្រធានការិយាល័យផែនការគណនេយ្យ បានដឹកនាំមន្ត្រី១រូប ដើម្បីចូលរួមប្រជុំផ្សព្វផ្សាយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ០៣ ពាក់ព័ន្ធនិងលទ្ធកម្មសាធារណៈជូន ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សហគ្រាសសាធារណៈ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម សេង ស្រេង អគ្គនាយករង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ដែលមានការចូលរួមពី ក្រសួងចំនួន ០៧ និងមន្ទីរអង្គភាពចំនួន ២៥ រាជធានីខេត្ត។