ចេញផ្សាយ ០៥ មីនា ២០១៩
97
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយលោក អាត ផល្លី ប្រធានការិយាល័យកសិ-ឧស្សាហកម្ម និងលោកសំ សឿន នាយសង្កាត់រដ្ឋបាលព្រៃឈើវាលរេញ បានចូលរួមប្រជុំផ្ទៀងផ្ទាត់និយាមការកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់ការអភិវឌ្ឍន៍លើដំណាំកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន Y SENG Co.Ltd., នៅសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពរបស់លោក សរ កក្តដា អភិបាលស្រុកព្រៃនប់។ ចំពោះកិច្ចប្រជុំមានការចូលរួមពីមន្ទីរអង្គភាពដែលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់រូប។