មាតិកា
កិច្ចប្រជុំស្តីពីការទប់ស្កាត់ការបោះបង្គោលចូលដែននេសាទ និងការទន្រ្ទានចូលដីក្នុងសហគមន៍នេសាទអូរត្រេះ
ចេញ​ផ្សាយ ០៥ មីនា ២០១៩
95
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារខណ្ឌរដ្ឋបាលជលផលបានចូលរួមកិច្ចប្រជុំស្តីពីការទប់ស្កាត់ការបោះបង្គោលចូលដែននេសាទ និងការទន្រ្ទានចូលដីក្នុងសហគមន៍នេសាទអូរត្រេះ នៅសាលាស្រុកស្ទឹងហាវ។ កិច្ចប្រជុំធ្វើឡើងក្រោមការដឹកនាំរបស់លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមន្រ្តីនៅតាមការិយាល័យនៃមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកនេះ។ ក្រោយពីកិច្ចប្រជុំក្រុមការងារ បានចុះដកបង្គោលថ្មចំនួន ២២ដើម ដែលជនខិលខូច បោះបង្គោលក្នុងដែននេសាទសហគមន៍អូរត្រេះ។ ហើយបង្គោលថ្មខាងលើក្រុមការងារបានយកមករក្សាទុកជាភស្តុតាងនៅសាលាស្រុកស្ទឹងហាវ។
ចំនួនអ្នកចូលទស្សនា
Flag Counter