ចេញផ្សាយ ០៥ មីនា ២០១៩
79
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុបានចាត់មន្រ្តី (នារី) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុជាច្រើនរូប ដើម្បីចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនាខួបលើកទី១០៨ ឆ្នាំ ២០១៩ ០៨ មីនា ១៩១០ ដល់ ០៨ មីនា ២០១៩ នៅរដ្ឋបាលខេត្តព្រះសីហនុ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ សម្រាប់អ្នកដែលអញ្ជើញចូលរួមមកពីបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត។