មាតិកា
ការចុះតាមដាន និងពិនិត្យការងារដាំដុះដំណាំរួមផ្សំរបស់កសិករនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចេញ​ផ្សាយ ០៥ មីនា ២០១៩
117
ថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ លោក ប៉ុន ហាក់ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម រួមជាមួយមន្ត្រីផ្សព្វផ្សាយកសិកម្ម ០១រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចុះតាមដាន និងពិនិត្យការងារដាំដុះដំណាំរួមផ្សំរបស់កសិករនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញថាកសិកម្មនៅក្នុងឃុំនេះមិនសូវមានកសិករធ្វើការងារកសិកម្មប៉ុន្មានទេលើការដំណាំបន្លែ ព្រោះនៅតំបន់នេះខ្វះប្រភពទឹកដើម្បីស្រោចស្រប ដីខ្វះជីវជាតិ ហួតហែង រីឯប្រភពដែលនៅតាមព្រែកភាគច្រើនជាប្រភេទទឹកប្រៃ និងមួយវិញទៀតគឺបញ្ហាអាកាសធាតុ ដែលធ្វើឱ្យដំណាំពិបាកលូតលាស់។ ជាពិសេសនៅពេលនេះ ស្រះ ត្រពាំងទឹក និងអណ្តូង ចាប់ផ្ដើមរីងបណ្តើរៗហើយ។
ចំនួនអ្នកចូលទស្សនា
Flag Counter