ចេញផ្សាយ ០៤ មីនា ២០១៩
99
ថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩
មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យការលក់ដូរសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វរបស់អាជីវករ នៅផ្សារទំនប់រលក ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ ដើម្បីពង្រឹងការលក់ដូរសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វរបស់អាជីវករឱ្យមានអនាម័យ និងសាច់មានគុណភាពល្អ ដើម្បីធានានូវម្ហូបអាហារជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះក្រុមការងារក៏បានណែនាំបន្ថែមដល់ពួកគាត់ឱ្យបន្តចូលរួមដើម្បីការពារ និងបង្ការពីជម្ងឺដែលកើតឡើងពីសាច់សត្វ សម្រាប់រក្សាសុខុមាលភាពទូទៅ។