មាតិកា
ការចូលរួមវេទិកាប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមប្រចាំឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកសិកម្ម រាជធានីភ្នំពេញ។
ចេញ​ផ្សាយ ០៤ មីនា ២០១៩
116
ថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោក នុន បុត្រ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក តឹក ជីវ៉ាយ ប្រធានការិ​យាល័យក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម បានចូលរួមវេទិកាប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមប្រចាំឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកសិកម្ម រាជធានីភ្នំពេញ។ ចំពោះវេទិកានេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ្នកដែលអញ្ជើញចូលរួមមាន ប្រធាន ឬ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង ២៥រាជធានីខេត្ត ព្រមទាំងមានតំណាងសហគមន៍កសិកម្មរាជធានីខេត្តផងដែរ។ គោលបំណងនៃវេទិកានេះគឺធ្វើឡើងដើម្បីជ្រើសរើសសហគមន៍កសិកម្មឆ្នើមប្រចាំឆ្នាំ២០១៩ ចាប់ពីលេខ១ ដល់ លេខ៥ ។
ចំនួនអ្នកចូលទស្សនា
Flag Counter