ចេញផ្សាយ ០១ មីនា ២០១៩
87
ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក ២រូប ដើម្បីចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅសម្រាប់អនុវត្តការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ។ កម្មវិធីសន្និបាតប្រារព្ធនៅសាលប្រជុំរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ និងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្ត ក្រសួងមហាផ្ទៃ។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីមន្រ្តីមន្ទីរអង្គភាពជុំវិញខេត្ត។