ចេញផ្សាយ ០១ មីនា ២០១៩
83
ថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៩
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និង លោក ផាន់ សុខន ប្រធានការិយាល័យវិស្វកម្មកសិកម្ម បានចូលរួមកិច្ចប្រជុំប្រចាំឆមាស នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលប្រព្រឹត្តទៅនៅសាលាខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយ: (Video Conference)។ ដែលមានវត្តមានចូលរួមពី ឯកឧត្តម ប៉ុល សារឿន ទេសរដ្ឋមន្រ្តី បេសកកម្មពិសេស ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងប្រធាន អនុប្រធាន ឬ តំណាង មន្ទីរ អង្គភាពក្រោមឱវាទខេត្តព្រះសីហនុ មានចំនួន ៣៥ នាក់ ក្នុងនោះស្រីចំនួន ៣នាក់។ ដោយក្នុងកិច្ចប្រជុំផ្តោតសំខាន់បំផុតគឺទំនាស់ដីធ្លីនៅកំពងសោមតែម្តង