ចេញផ្សាយ ២៨ កុម្ភៈ ២០១៩
88
ថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក ២រូប ដើម្បីចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ។ ចំពោះកម្មវិធីសន្និបាតប្រារព្ធធ្វើនៅសាលប្រជាធំរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុផ្ទាល់។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកសមាជិការក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលនៃគណៈ អភិបាលរងខេត្ត និងលោក លោកស្រី ជាមន្រ្តីរាជការតាមមន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្តទាំងអស់ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣០៧នាក់។