ចេញផ្សាយ ២៦ កុម្ភៈ ២០១៩
111
នៅរសៀលថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីចូលរួមបូកសរុបលទ្ធផលការរងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានកសិកម្ម។
កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម និងឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់អគ្គនាយកដ្ឋានកសិកម្ម និងលោកប្រធាន ឬ តំណាងមន្ទីរកសិកម្មទាំង ២៥រាជធានីខេត្ត។