មាតិកា
ការចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មសារិកាកែវ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៦ កុម្ភៈ ២០១៩
92
ថ្ងៃអង្គារ ៧រោច ខែ​មាឃ​ ឆ្នាំច​ សំរិទ្ធឹស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ:​ ឆ្នាំ២០១៩ លោក នុន បុត្រ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្រ្តីការិយាល័យកសិឧស្សាហកម្ម ១រូប បានចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់សហគមន៍កសិកម្មសារិកាកែវ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមាជិកចូលរួមមាន ចំនួន ២២នាក់ ក្នុងនោះស្រ្ដី១៥នាក់។ លទ្ធផលក្នុងមហាសន្និបាតមានដូចខាងក្រោម៖ - បោះឆ្នោតជ្រើសរើស ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសារិកាកែវ - មុខរបរឥណទានកសិកម្ម ២,៣១៨,០០០៛ - ប្រាក់សមាជិកភាព ១០,០០០៛ - ចំនួនភាគហ៊ុន ២៣១ហ៊ុន - តម្លៃក្នុងមួយហ៊ុន ១០.០០០៛ - ម៉ាស៊ីនគោយន្ត១គ្រឿង - ដើមទុនសរុប ២,១៣៨,០០០៛
ចំនួនអ្នកចូលទស្សនា
Flag Counter