ចេញផ្សាយ ២៦ កុម្ភៈ ២០១៩
81
ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩
លោក សំ សឿន នាយសង្កាត់រដ្ឋបាលព្រៃឈេីវាលរេញ បានចូលរួមប្រជុំនៅសាលាស្រុកព្រៃនប់ ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅអនុវត្តបន្តនៅខែមីនា២០១៩ កិច្ចប្រជុំប្រព្រឹត្តទៅនៅរដ្ឋស្រុកព្រៃនប់ ដែលដឹកនាំអង្គប្រជុំដោយលោកសរ កក្កដាអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមមកពីអង្គភាព ការិយាល័យជុំវិញស្រុក និងមេឃុំទាំង១៥។ ខ្លឹមសារក្នុងអង្គប្រជុំបានផ្តោតអារម្មណ៍សំខាន់÷
- បញ្ហារក្សាសណ្តាប់តាមផ្លូវជាតិលេខ៤ មុខផ្សារស្មាច់ដែង ។
- ត្រៀមលក្ខណៈជីកស្រះ និងស្តារដេីម្បីផ្គត់ផ្គង់ទឹកប្រេីប្រាស់ដល់ប្រជាពលរដ្ឋ។