មាតិកា
ការចុះតាមដាន និងត្រួតពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនៅក្នុងឃុំសំរុង និងឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០១៩
122
ថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ ប្រធានការិយាល័យក្សេត្រសាស្ដ្រ និងផលិតភាពកសិកម្ម បានដឹកនាំមន្រ្តីក្រោមឱវាទមន្ទីរចំនួន២រូប ព្រមទាំងបានសហការណ៍ជាមួយមន្ត្រីការិយាល័យកសិកម្មស្រុកព្រៃនប់ ដើម្បីធ្វើការចុះតាមដាន និងត្រួតពិនិត្យការដាំដុះដំណាំបន្លែរបស់កសិករនៅក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលគឺដំណាំបន្លែរបស់ពួកគាត់មិនមានការបំផ្លាញដែលបណ្តាលមកពីកត្តាជម្ងឺ រឺសត្វល្អិតចង្រៃឡើយ ប៉ុន្តការដាំដុះដំណាំរបស់ពួកគាត់អាចនឹងជួបការខ្វខាតទឹកស្រោចស្រពនៅខែបន្ទាប់ ដោយបច្ចុប្បន្ននេះយើងពិនិត្យឃើញថានៅតាមត្រពាំង ឬ ស្រះមួយចំនួនដែលគាត់បានប្រើប្រាស់ចាប់ផ្តើមហួតហែងអស់ជាបណ្ដើរៗហើយ។ ចំពោះកសិករខ្លះគាត់បានធ្វើការខួងអណ្ដូងបន្ថែមដើម្បីយកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់ និងធ្វើការស្រោចស្រពដំណាំរបស់គាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter