ចេញផ្សាយ ២១ កុម្ភៈ ២០១៩
135
នៅព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩
លោក អាត ផល្លី ប្រធានការិយាល័យកសិឧស្សាហកម្ម និងលោក ម៉ី សុផាន់ មន្ត្រីទទួលបន្ទុកការិយាល័យកៅស៊ូ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋានកៅស៊ូ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានការអញ្ជើញចូលរួមពី លោក ប្រធានមន្ទីរ លោក អនុប្រធានមន្ទីរ មន្ត្រីការិយាល័យកៅស៊ូចំនួន ២១ខេត្ត។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យឡើងវិញការងាររបស់អគ្គនាយកដ្ឋានកៅស៊ូ និងដើម្បីប្រមូលជាធាតុចូលពីភាគីពាក់ព័ន្ធទៅលើវិស័យកៅស៊ូ រួមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានកៅស៊ូ។