មាតិកា
ការចុះពង្រឹងការដាក់លក់សាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វដល់អាជីវករ ឱ្យមានសណ្តាប់ធ្នាប់ល្អ និងតាមដានអ្នកដែលនាំសាច់សត្វចូលមកដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ
ចេញ​ផ្សាយ ១៨ កុម្ភៈ ២០១៩
127
ថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះទៅផ្សារឃ្លាំងលើក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីពង្រឹងការដាក់លក់សាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វដល់អាជីវករឱ្យមានសណ្តាប់ធ្នាប់ល្អ និងតាមដានអ្នកដែលនាំសាច់សត្វចូលមកដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវផងដែរ។ ជាលទ្ធផលឃើញថាសាច់សត្វដែលដាក់លក់នៅផ្សារឃ្លាំងលើមានចំនួន១០កន្លែងគឺជាសាច់ដែលនាំចេញពីទីសត្តឃាត មានគុណភាពល្អ ហើយពុំមានជនល្មើសដែលនាំសាច់សត្វ រឺផលិតផលដែលមានដើមកំណើតពីសត្វមកលក់នោះទេ។
ចំនួនអ្នកចូលទស្សនា
Flag Counter