ចេញផ្សាយ ១៧ កុម្ភៈ ២០១៩
80
ថ្ងៃសៅរ៍ ១២កើត ខែមេឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុបានដឹកនាំ ក្រុមការងារ ខរព ព្រះសីហនុ និងសហការជាមួយកំលាំងសឹករងខេត្ត ដើម្បីចុះល្បាតនៅតំបន់ព្រៃក្រុមហ៊ុនឋានសួគ៌ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលគឺប្រទះឃេីញខ្ទម៦ខ្នងសង់ដោយគ្មានការអនុញ្ញាត ហើយក្រុមការងារបានធ្វេីកិច្ចសន្យាឱ្យម្ចាស់រុះរេីដោយខ្លួនឯង តែម្ចាស់មិនសហការ។ ក្នុងករណីនេះ ខណ្ឌរដ្ឋបាលព្រៃឈើនឹងស្នេីសុំគោលការណ៍ អភិបាលខេត្ត អនុវត្តនៅពេលក្រោយ។