ចេញផ្សាយ ១៦ កុម្ភៈ ២០១៩
81
កាលពីពេលរសៀលថ្ងៃសុក្រ ១១កើត ខែមេឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩
កាលពីពេលរសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក អាត ផល្លី ប្រធានការិយាល័យកសិឧស្សាហកម្ម និងមន្រ្តីការិយាល័យរដ្ឋបាលបុគ្គលិក១រូប បានចូលរួមប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍភាពរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០១៨ នៅក្រុមហ៊ុន អុី សេង ខូ អិលធីឌី ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអង្គភាពដែលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងតំបន់។