ចេញផ្សាយ ១៦ កុម្ភៈ ២០១៩
90
ថ្ងៃសៅរ៍ ១២កើត ខែមេឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩
លោក សំ សឿននាយសង្កាត់រដ្ឋបាលព្រៃឈេីវាលរេញបានចូលរួមប្រជុំផ្សព្វផ្សាយអំពីគម្រោងវិនិយោគជាមួយប្រជាពលរដ្ឋសម្រាប់កិច្ចដំណេីរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមសម្រាប់គម្រោងបង្កេីតតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា ត្រពាំងមូល ឃុំជេីងគោ ដែលមានការសម្របសម្រួលដោយក្រុមហ៊ុន សុី អុី អេស។ កិច្ចប្រជុំនេះចែកជាពីរវេនគឺ÷
- ពេលព្រឹកធ្វេីនៅភូមិវាលធំមានការចូលរួមពីការិយាល័យបរិស្ថានស្រុកព្រៃនប់ ផ្នែករដ្ឋបាលព្រៃឈេីព្រៃនប់ មេភូមិ និងប្រជាពលរដ្ឋចំនួន១៨នាក់។
- នៅពេលរសៀលប្រជុំនៅភូមិចំការកៅស៊ូ មានអ្នកចូលរួមមកពីការិយាល័យបរិស្ថាន ផ្នែករដ្ឋបាលព្រៃឈេីមេភូមិ អនុភូមិ និងប្រជាពលរដ្ឋចំនួន៣៩នាក់។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះប្រជាពលរដ្ឋភាគច្រេីនមានការព្រួយបារម្ភណ៍ និងសំណូមពរអោយក្រុមហ៊ុន ចេ ជាង ធ្វេីយ៉ាងណាកុំឱ្យជាតិពុលចេញពីរោងចក្រមកប៉ះពាល់ដល់ពួកគាត់ក្នុងការរស់នៅ និងប្រកបរបរធ្វេីស្រែចំការ។