ចេញផ្សាយ ១៥ កុម្ភៈ ២០១៩
76
ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទរបស់មន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ព្រមទាំងលោក លោកស្រីប្រធានការិយាល័យទាំងអស់ ដើម្បីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភ: និងទិសដៅអនុវត្តសម្រាប់ខែមីនា។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំតូចនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហាប្រឈម និងទិសដៅអនុវត្តបន្ថែមទៀតសម្រាប់ការិយាល័យនីមួយៗយកទៅអនុវត្តនៅខែបន្ទាប់។