មាតិកា
ការចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគម្រោងវិនិយោគជាមួយប្រជាពលរដ្ឋសម្រាប់កិច្ចដំណេីរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម សំរាប់គម្រោងបង្កេីតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេ ជាង
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០១៩
158
ថ្ងៃសុក្រ ១១កេីត ខែមាឃ ឆ្នាំចសំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០១៩ លោក សំ សឿន នាយសង្កាត់រដ្ឋបាលព្រៃឈេីវាលរេញបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគម្រោងវិនិយោគជាមួយប្រជាពលរដ្ឋសម្រាប់កិច្ចដំណេីរការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម សំរាប់គម្រោងបង្កេីតតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេ ជាង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងគា ឃុំជេីងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ កិច្ចប្រជុំចែកជាពីរវែនគឺ÷ - នៅពេលព្រឹកប្រជុំនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ដែលមានសមាសភាពចូលមកពី ការិយាល័យបរិស្ថានស្រុកព្រៃនប់ ផ្នែករដ្ឋបាលព្រៃឈេីព្រៃនប់ មេភូមិ និងប្រជាពលរដ្ឋចំនួន៤០នាក់។ - នៅពេលរសៀលប្រជុំនៅភូមិវាលមាស ឃុំវាលរេញ មានសមាសភាពចូលរួមមកពីការិយាល័យបរិស្ថានស្រុកព្រៃនប់ ផ្នែករដ្ឋបាលព្រៃឈេីព្រៃនប់ មេភូមិ និងប្រជាពលរដ្ឋចំនួន២៩នាក់ ។ កិច្ចប្រជុំផ្សព្វផ្សាយនេះសម្របសម្រួលដោយក្រុម ហ៊ុន សុី អុី អេស។ ក្នុងកិច្ចប្រជុំនេះផងដែរប្រជាពលរដ្ឋនៅភូមិព្រែកក្រាញ់ភាគច្រេីនព្រួយបារម្ភណ៍ខ្លាចជាតិពុលចេញពីរោងចក្រហូរចាក់មកព្រែកកំពង់ស្មាច់ហេីយប៉ះពាល់ដល់ការធ្វេីស្រែរបស់ពួកគាត់ដែលនៅជាប់មាត់ព្រែក។ ចំណែកប្រជាពលរដ្ឋនៅភូមិវាលមាសពួកគាត់ថាមិនសូវព្រួយបារម្ភណ៍ប៉ុន្មានទេ ព្រោះលំនៅដ្ឋានពួកគាត់នៅឆ្ងាយពីរោងចក្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter