មាតិកា
ការចូលរួមវគ្គបណ្ដុះបណ្ដាលនៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងស្ដីពី លក្ខណៈជីវសាស្ត្រត្រីកាម៉ុងខ្លួនខ្លី ក្នុងឈូងសមុទ្រចិនភាគខាងត្បូង
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០១៩
164
ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០១៩ លោក ញ៉ែម វណ្ណា មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមវគ្គបណ្ដុះបណ្ដាលនៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុងស្ដីពីលក្ខណៈជីវសាស្ត្រត្រីកាម៉ុងខ្លួនខ្លីក្នុងឈូងសមុទ្រចិនភាគខាងត្បូង ក្នុងវគ្គបណ្តុះបណ្តាលមានសមាសភាពមន្ត្រីបច្ចេកទេសពីខណ្ឌរដ្ឋបាលជលផលខេត្តតាមតំបន់ឆ្នេរ មន្រ្តីបច្ចេកទេសមកពីរដ្ឋបាលជលផល និងគ្រូឧទ្ទេសនាមមកពីប្រទេសថៃ សរុបចំនួន ១២នាក់ និងស្រី ២នាក់។ ក្នុងវគ្គបណ្តុះបណ្តាលយើងទទួលបានលទ្ធផលសំខានៗដូចខាងក្រោម ÷ ១.ការកំណត់សម្គាល់លក្ខណៈជីវសាស្ត្រ រូបសាស្ត្រ និង បំរែបំរួលទំហំត្រីកាម៉ុងខ្លួនខ្លី។ ២.វិធីសាស្ត្រសម្រាប់កំណត់អត្តសញ្ញាណប្រភេទត្រីកាម៉ុង ។ ៣.វិធីសាស្ត្រតាមដាននឹងកំណត់តំណាក់កាលលូតលាស់ក្រពេញបន្តពូជត្រីកាម៉ុង ។ ៤.វិធីសាស្ត្រក្នុងការយកសំណាកកូនត្រីកាម៉ុង និងប្លង់តុង ក្នុងស្ថានីយដែននេសាទគោលដៅ។
ចំនួនអ្នកចូលទស្សនា
Flag Counter