ចេញផ្សាយ ១៤ កុម្ភៈ ២០១៩
153
ថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩
លោក មឿនធឿន អនុប្រធានការិយាល័យកសិកម្មស្រុកកំពង់សីលា និងមន្រ្តីម្នាក់បានចុះសាកសួរព័ត៌មានបន្លែនៅផ្សារដីក្រហម ឃុំកំពង់សីលា ខេត្តព្រះសីហនុ។ បន្លែដែលលក់សព្វថ្ងៃគឺជាបន្លែដែលយកមកពីឈ្មួញដែលរស់នៅឯផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយប្រភពបន្លែទាំងនោះមកពីភ្នំពេញ និងមានតែមួយចំនួនតូចប៉ុណ្ណោះដែលដាំដោយកសិករនៅទីនោះ។ រីឯតម្លៃលក់ក្នុងមួយគីឡូក្រាមគឺ÷ ត្រសក់ ៣០០០៛, ត្រប់ ៣០០០៛, ស្ពៃក្រញ៉ាញ់ ៣០០០៛, ម្រះ ២០០០៛, ប៉េងប៉ោះ ៤០០០៛, ស្ពៃក្តោប ៣០០០៛, ត្រកួន ៣០០៛, ក្រូចឆ្មា ៤០០០៛, ឆៃថាវ ៣០០០៛។