ចេញផ្សាយ ១៤ កុម្ភៈ ២០១៩
109
ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩
លោក ជ គា អនុប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ និងមន្ត្រីម្នាក់ បានចុះធ្វើការសួរព័ត៌មានអាជីវករនៅទីផ្សារអូរចំណាឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីរកពីប្រភពនៃការនាំចូលបន្លែ ក៏ដូចជាតម្លៃដែលលក់នៅលើទីផ្សារ ហើយបន្លែដែលនាំចូលមានប្រភពមកពីភ្នំពេញ និងតាកែវ។ ចំណែកឯបន្លែដែលដាំនៅក្នុងស្រុក ព្រៃនប់ មានប្រមាណជា ១០% ចំពោះតម្លៃលលក់ចេញលើបន្លែនីមួយៗក្នុងមួយគីឡូក្រាមគឺ÷ ត្រសក់ ៤៥០០រ, ត្រសក់ ២៥០០រ, ស្ពៃក្រញ៉ាញ់, ២៣០០៛, ម្រះ ២៥០០៛, ប៉េងប៉ោះ ៤០០០៛, ស្ពៃក្តោប ២៥០០៛, ត្រាវ ២០០០៛, ត្រកួន ១៥០០៛,ស្ពៃចង្កឹះ ២០០០៛, ឆៃថាវ ២០០០៛។