ចេញផ្សាយ ១៣ កុម្ភៈ ២០១៩
129
ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩
លោក នុត រ៉ា ប្រធានការិយាល័យនីតិកម្មកសិកម្មបានចុះត្រួតពិនិត្យដេប៉ូលក់សម្ភារៈកសិកម្ម៣កន្លែងនៅក្នុងស្រុកព្រៃនប់ ខេត្ត្តព្រះសីហនុ។ ជាលទ្ធផលមានដូចខាងក្រោម÷
១.ដេប៉ូ ម៉ៃ មិន លក់ជីកសិកម្ម ថ្នាំកសិកម្ម និងសម្ភារៈកសិកម្មនៅឃុំវាលរេញ ស្រុកព្រៃនប់ មានលិខិតអនុញ្ញាតធ្វើអាជីវកម្មបានត្រឹមត្រូវ។
២.ដេប៉ូ ទេព្យ ស្រីមុំ លក់ចំណីសត្វ និងបសុឱសថនៅឃុំវាលរេញ ស្រុកព្រៃនប់ លិខិតអនុញ្ញាតធ្វើអាជីវកម្មរបស់គាត់ផុតសុពលភាព មន្ត្រីការិយាល័យនីតិកម្មបានណែនាំឱ្យទៅធ្វើលិខិតអនុញ្ញាតថ្មីមួយទៀតនៅសាលាស្រុកព្រៃនប់។
៣. ដេប៉ូ តុន គីណាំ លក់បំណែកពូជដំណាំ នៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ មិនលិខិតអនុញ្ញាតធ្វើអាជីវកម្ម តែគាត់កំពុងតែធ្វើលិខិតអនុញ្ញាតធ្វើអាជីវកម្ម។