មាតិកា
ការអញ្ជើញអាជីវករលក់ផលិតផលដែលមានដើមកំណើតពីសត្វដើម្បីធ្វើការណែនាំ។
ចេញ​ផ្សាយ ១២ កុម្ភៈ ២០១៩
97
ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៩ លោកស្រី ហែម ផល្លាប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានអញ្ជើញអាជីវករលក់ផលិតផលដែលមានដើមកំណើតពីសត្វ(ប្រហិត និងប៉ាតេ)ឈ្មោះអ្នកស្រី ចេង ស៊ីហ្គេច ដោយគាត់អវត្តមាន បានឱ្យប្តីមកជំនួសឈ្មោះ កែវ តុលា។ ក្នុងឱកាសនេះលោកស្រីប្រធានបានធ្វើការណែនាំគាត់ឱ្យអនុវត្តច្បាប់ អំពីការលក់ដូរផលិតផលដើមកំណើតពីសត្វរបស់គាត់ឱ្យមានអនាម័យត្រឹមត្រូវ និងបានធ្វើកិច្ចសន្យា ដើម្បីឱ្យគាត់គោរពតាមគោលការណ៍ណែនាំរបស់ការិយាល័យបសុពេទ្យ។ ជាសំណូមពរសូមអាជីវករដទៃទៀតគោរពតាមគោលការណ៍ណែនាំ និងអនុវត្តច្បាប់លើការលក់សាច់សត្វ ក៏ដូចជាផលិតផលដែលមានដើមកំណើតពីសត្វអោយត្រឹមត្រូវគ្រប់ៗគ្នា។
ចំនួនអ្នកចូលទស្សនា
Flag Counter