មាតិកា
ការចូលរួមប្រជុំពិភាក្សា ការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែរទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ចេញ​ផ្សាយ ១២ កុម្ភៈ ២០១៩
78
ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៩ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមប្រជុំពិភាក្សា ការពង្រឹងកិច្ចដំណើរការកម្មវិធីកំណែរទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ការប្រជុំពិភាក្សាធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដម គុយ ម៉ារិនឌី រដ្ឋលេខាធិការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ្នកអញ្ជើញចូលរួមមកពីតំណាងមន្ទីរទាំង២៥រាជធានីខេត្ត ។
ចំនួនអ្នកចូលទស្សនា
Flag Counter