ចេញផ្សាយ ១២ កុម្ភៈ ២០១៩
580
ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩
សង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលការប្រមូលផលត្រីឆ្តោរ របស់កសិករ ឈ្មោះ ជួប សុភាព ដែលមានទីតាំងស្ថិតនៅ ភូមិបន្ទាយប្រិយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលការចិញ្ចឹមត្រីឆ្តោរបស់គាត់ទទួលបានចំនួន ១៥តោន។