មាតិកា
ការចុះពិនិត្យ និងតាមដានការដាំដុះដំណាំរួមផ្សំនៅក្នុងកសិដ្ឋានដាំបន្លែពិកនិច(Picnic)
ចេញ​ផ្សាយ ១១ កុម្ភៈ ២០១៩
284
ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ លោក​តឹក ជីវ៉ាយ ប្រធាន​ការិយាល័យ​ក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម​ និងមន្ត្រីរបស់ខ្លួនម្នាក់បានចុះពិនិត្យ និងតាមដានការដាំដុះដំណាំរួមផ្សំនៅក្នុងកសិដ្ឋានដាំបន្លែពិកនិច(Picnic) ដែលមានទីតាំងស្ថិត​នៅក្នុងចំការហ្លួង ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។ ជាលទ្ធផលគឺការដាំដុះដំណាំបន្លែក្នុងកសិដ្ឋាននេះមានលក្ខណៈបច្ចេកទេស ដែលកសិករផ្សេងៗអាចយកជាគំរូ។ ចំណែកឯតម្លៃលក់លើបន្លែដែលមានក្នុងកសិដ្ឋានដូចជា÷ត្រកួន ៨០០០៛/១គីឡូ , ស្ពៃ ១០០០០៛/១គីឡូ, ខាត់ណា ១០០០០៛/១គីឡូ ,សាឡាដ ១០០០០៛/១គីឡូ, ពោតបារាំ ១២០០០៛/១គីឡូ ,សណ្តែកគួរ៨០០០៛/១គីឡូ, ត្រសក់៨០០០៛/១គីឡូ ,ត្រប់វែង៧០០០៛/១គីឡូ, ត្រប់ស្រួយ ៥០០០៛/១គីឡូ, ម្ទេស១២០០០៛/១គីឡូសណ្តែកបារាំង១០០០០៛/១គីឡូ។ ម្យ៉ាងវិញទៀតកសិដ្ឋានក៏បាននឹងកំពុងសាកល្បងដាំដំឡូងបារាំងផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter