មាតិកា
ការបានចុះត្រួតពិនិត្យការតាំងលក់សាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅផ្សារពាណិជ្ជកម្ម
ចេញ​ផ្សាយ ១១ កុម្ភៈ ២០១៩
131
ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលបានចុះត្រួតពិនិត្យ ការតាំងលក់សាច់សត្វ និងផលិតផលសត្វដែលមានដើមកំណើតពីសត្វនៅផ្សារពាណិជ្ជកម្ម។ ក្នុងឱកាសនោះក្រុមការងារក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យធ្វើអនាម័យបានល្អលើសាច់សត្វ និងសំណូមឱ្យជួយតាមដាន និងរាយការណ៍ដល់មន្ត្រីជំនាញក្នុងករណីមានបទល្មើស រឺក៏ជនល្មើសដែលលបលួចយកសាច់ចូលមកលក់ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ហើយសម្រាប់លទ្ធផលឃើញថាសាច់សត្វដែលដាក់លក់គឺនាំចេញពីទីសត្តឃាតដ្ឋានទាំងអស់ និងមិនមានបទល្មើសណាមួយនោះទេ។
ចំនួនអ្នកចូលទស្សនា
Flag Counter