ចេញផ្សាយ ១១ កុម្ភៈ ២០១៩
189
កាលពីថ្ងៃអាទិត្យ ៦កើត ខែមាឃ ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩
មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសហការជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចុះប្រមូលវត្ថុវិភាគសម្រាប់ធ្វើការអង្កេតតាមដានជម្ងឺបាក់តេរីនៅក្នុងសាច់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ។ ទីតាំងដែលយកវត្ថុវិភាគគឺផ្សារលើចំនួន ៣តូប និងផ្សារពាណិជ្ជកម្ម ចំនួន ៣តូប ដោយវត្ថុវិភាគទាំងអស់នោះយកចេញពី សាច់មាន់ សាច់គោ និងសាច់ជ្រូក ព្រមទាំងកម្ទេចកម្ទីរដែលមាននៅលើសម្ភារៈប្រើប្រាស់ផ្សេងៗ ដូចជាកាំបិត ជ្រុញ... ដើម្បីយកទៅពិនិត្យនៅមន្ទីរពិសោធន៍។