ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយយល់ឃើញពីការបាត់បង់(លួច) ពីជនខិលខូច ព្រមទាំងដើម្បីរក្សាសុវត្ថិភាពលើពពួកសត្វស្វាដែលរស់នៅតំបន់សណ្ឋាគារឯករាជ្យ(សណ្ឋាគារប្រាំពីរជាន់) ថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានណែនាំឱ្យមន្រី្តខណ្ឌរដ្ឋបាលព្រៃឈើធ្វើការចាប់សត្វស្វាទាំងអស់នោះដើម្បីយកទៅព្រលែងនៅទីកន្លែងដែលមានសុវត្ថិភាពនៅក្នុងសហគមន៍ព្រៃឈើវាលខេត្តពោធិ៍សាត់។ ដើម្បីឱ្យកាន់តែច្បាស់សូមមើលលិខិតខាងក្រោម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម