ចេញផ្សាយ ០២ កុម្ភៈ ២០១៩
137
ថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ហុក ឡាំ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមប្រជុំបូកសរុបសភាពការណ៍វិស័យជលផលឆ្នាំ២០១៨ និងទិសដៅវិធានការឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅរដ្ឋបាលជលផល។ ក្នុងពិធីនៃអង្គប្រជុំមានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបិទកិច្ចប្រជុំ និងបំពាក់មេដាយដល់មន្ត្រីជលផលដែលមានស្នាដៃក្នុងការអនុវត្តការងារកន្លងមក។