មាតិកា
ការតាមដាន និងពិនិត្យដំណាំបន្លែរបស់កសិករ ដែលមានទីតាំងស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
129
ថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក​ តឹក ជីវ៉ាយ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្ត្រីក្រោមឱវាទមួយរូបបានចុះតាមដាន និងពិនិត្យដំណាំបន្លែរបស់កសិករ ដែលមានទីតាំងស្ថិតក្នុងឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការពិនិត្យឱ្យឃើញថា ដំណាំបន្លែរបស់ពួកគាត់ពុំមានជួបបញ្ហាសត្វល្អិតបំផ្លាញ និងពពួកជម្ងឺណាមួយនោះទេ។ ចំណែកឯតម្លៃបន្លែរបស់ពួកគាត់ (ឃុំសំរុង) លក់ទៅផ្សារវាលរេញក្នុងតម្លៃ÷ ត្រប់ ១៨០០៛ /១គីឡូក្រាម ត្រប់ស្រួយ ២៥០០៛/១គីឡូក្រាម ននោង ២០០០៛/១ គីឡូក្រាម និងត្រកួន១៥០០៛/១គីឡូក្រាម។
ចំនួនអ្នកចូលទស្សនា
Flag Counter