មាតិកា
ការចូលរួមកិច្ចប្រជុំដើម្បីពង្រឹងការគ្រប់គ្រងឆ្នេរសមុទ្រខេត្តព្រះសីហនុ និងពិធីប្រគល់ត្រាក់ទ័រចំនួន៣គ្រឿង។
ចេញ​ផ្សាយ ០១ កុម្ភៈ ២០១៩
130
ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំដើម្បីពង្រឹងការគ្រប់គ្រងឆ្នេរសមុទ្រខេត្តព្រះសីហនុ និងពិធីប្រគល់ត្រាក់ទ័រដែលមានចំនួន ៣គ្រឿងសម្រាប់ខេត្តព្រះសីហនុ កំពត និងកែប ដែលប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំមានការចូលរួមជាអធិបតីភាពរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញពីមន្ទីរអង្គភាពជំនាញដែលពាក់ព័ន្ធ។ ក្នុងឱកាសនៃការប្រគល់ត្រាក់ទ័រគូបូតា ខេត្តព្រះសីហនុទទួលត្រាក់ទ័រចំនួន ២គ្រឿង។ ដោយឡែកចំពោះខេត្តកំពត ហើយនិងកែបទទួលបានចំនួន ១គ្រឿងសម្រាប់ធ្វើកាសម្អាតឆ្នេរសមុទ្រ។
ចំនួនអ្នកចូលទស្សនា
Flag Counter