មាតិកា
ការចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំជើងគោ ស្រុកព្រៃនប់ និងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ៣១ មករា ២០១៩
74
ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច​សំរិទ្ធិស័ក ព​.ស២៥៦២ ត្រូវ​នឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ ប្រធានការិ​យាល័យក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម និងមន្រ្តីក្រោមឱវាទរបស់ខ្លួនម្នាក់ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំជើងគោ ស្រុកព្រៃនប់ និងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កិច្ចប្រជុំធើ្វឡើងក្រោមអធិបតីភាពរបស់លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។ អ្នកដែលអញ្ជើញចូលរួមមានដូចជា ប្រធាន ឬ តំណាងនៃមន្ទីរអង្គភាព មន្ត្រីប៉ូលិស និងនគបាល។
ចំនួនអ្នកចូលទស្សនា
Flag Counter