ចេញផ្សាយ ៣១ មករា ២០១៩
75
ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា និងទិសដៅអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តព្រះសីហនុផ្ទាល់។ កិច្ចប្រជុំមានការចូលរួមជាអធិបតីរបស់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមមកពី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរ អង្គភាពនានាជុំវិញខេត្ត។