ចេញផ្សាយ ៣១ មករា ២០១៩
78
ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មករា និងទិសដៅអនុវត្តសម្រាប់ខែ កុម្ភៈ ឆ្នាំ ២០១៩ របស់សហគមន៍នេសាទ ប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ទទួលបានលទ្ធផលដូចខាង ក្រោម:
- ចេញល្បាតបាន ១៧លើក ក្នុងនោះសហគមន៍កោះរ៉ុងសន្លឹម ៦លើក សហគមន៍ព្រែកស្វាយ ៧ លើក និង សហគមន៍ដើមថ្កូវ ៤លើក ក្នុងនោះបានធ្វើកិច្ចសន្យា១ ករណី ព្រមានផ្ទាល់ ៣ករណី និងអប់រំ បាន២ ករណី។
- សហគមន៍បានផ្សព្វផ្សាយដល់សមាជិកសហគមន៍ អ្នកនេសាទឱ្យចូលរួមការពារធនធានជលផល តាមរយៈការប្រើប្រាស់ឧបករណ៍ស្របច្បាប់ មិនត្រូវនេសាទតំបន់ហាមឃាត់។
- លើកទិសដៅអនុវត្តបន្ត ដោយយកចិត្តទុកដាក់ ការពារដែនជម្រកសំខាន់មានដូចជា តំបន់ព្រៃកោងកាង តំបន់ផ្កាថ្ម ស្មៅសមុទ្រ និងថ្មប៉ប្រះទឹក។ ចុងបញ្ចប់ក្រុមការងារបានសំណូមពរឱ្យសហគមន៍នេសាទជួយផ្សព្វផ្សាយដល់អ្នកនេសាទ និងសមាជិកសហគមន៍ជួយការពារវត្តមានត្រីបាឡែនឱ្យមានសុវត្ថិភាព ព្រោះត្រីបាឡែនត្រូវបានការពារដោយច្បាប់ផលផលរបស់ប្រទេសកម្ពុជា និងបន្តសាមគ្គីគ្នាផ្ទៃក្នុងឱ្យបានល្អ និងយកចិត្តទុកដាក់ក្នុងការងារសហគមន៍ឱ្យទទួលបានលទ្ធផលល្អបន្តទៀត។