ចេញផ្សាយ ២៩ មករា ២០១៩
83
ថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩
លោក សុខ អាង ប្រធានការិយាល័យផែនការ គណនេយ្យ បានដឹកនាំមន្រ្តី១រូប ដើម្បីចូលរួមប្រជុំផ្គូផ្គងតារាងប្រៀបធៀបកើនឡើង និងថយចុះទ្រព្យសម្បត្ដិរដ្ឋឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ដព្រះសីហនុ។ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ហៀក ហុីមល្លី អភិបាលរងនៃគណៈអភិបាលខេត្ដព្រះសីហនុ ដែលមានការចូលរួមពីបណ្ដាមន្ទីរអង្គភាព រដ្ឋបាលស្រុក និងសាលាឃុំ នៅជុំវិញខេត្ដព្រះសីហនុ។