ចេញផ្សាយ ២៩ មករា ២០១៩
102
ថ្ងៃអង្គារ ០៩រោច ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩
ខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះត្រួតពិនិត្យទីតាំងកែច្នៃផលិតផលជលផលសមុទ្រ ដែលមានទីតាំងស្ថិតនៅភូមិទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល ពិនិត្យបានទីតាំងកែច្នៃផលិតផលជលផល
ចំនួន ៧កន្លែង ដោយទីតាំងនីមួយៗបានធ្វើពាក្យស្នើសុំកែច្នៃផលនេសាទសមុទ្រ និងមានលិខិតអនុញ្ញាតក្នុងការ
កែច្នៃផលិតផលជលផលសមុទ្រ។ ក្នុងឱកាដនោះក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់ទីតាំងកែច្នៃនីមួយៗត្រូវអនុវត្តន៍អនាម័យល្អ ក្នុងការកែច្នៃផលិតផលសមុទ្រ។