ចេញផ្សាយ ២៨ មករា ២០១៩
289
នៅរសៀលថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
លោក តឹក ជីវ៉ាយ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្សខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តព្រះសីហនុ កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពរបស់ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។ អ្នកដែលអញ្ជើញចូលរួម មាន ប្រធាន ឬ តំណាងមន្ទីរអង្គភាព មន្ត្រីប៉ូលិសនគបាល និងអង្គការសង្គមស៊ីវិលជុំវិញខេត្ត។ សកម្មភាពគឺ÷
១.លោកស្រី ស្នងការរងនគបាលខេត្តព្រះសីហនុ ដើម្បីធ្វើរបាយការណ៍ឆ្នាំ២០១៨ ជូនអង្គពិធី។
២.លោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ ដើម្បីរាយកាណ៍ពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៩។