មាតិកា
កិច្ចប្រជុំពិភាក្សាដើម្បីរកវិធានការទប់ស្កាត់ការទន្រ្ទានយកដែននេសាទ និងការកាប់ព្រៃលិចទឹកក្នុងដែនសហគមន៍ធ្វើជាកម្មសិទ្ធិ
ចេញ​ផ្សាយ ២៥ មករា ២០១៩
87
ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលជលផលទំនប់រលក និងសង្កាត់រដ្ឋបាលស្ទឹងហាវ បានប្រជុំពិភាក្សាជាមួយអភិបាលស្រុក អភិបាលរង សហគមន៍នេសាទ ដើម្បីរកវិធានការណ៏ទប់ស្កាត់ការទន្រ្ទានយកដែននេសាទ និងការកាប់ព្រៃលិចទឹកក្នុងដែនសហគមន៏ ជាកម្មសិទ្ធិ។ ជាមួយគ្នានោះក្រុមការងារបានហៅម្ចាស់ដីចំនួន២ម្ចាស់ដែលបានចាក់ដីចូលដែននេសាទមកសាលាស្រុក ស្ទឹងហាវ ដើម្បីធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយជំនាញបានបញ្ជាក់អោយម្ចាស់នោះកាយដីចេញវិញ ក្រុមការងារនឹងរកបង្គោលទៅបោះបន្ថែមទៀត ដើម្បីការពារធនធាន។ នៅរសៀលថ្ងៃដដែលក្រុមជំនាញជលផលបានបន្តទៅសំណេះសំណាលជាមួយបងប្អូនចិញ្ចឹមត្រីតាមបែរនៅក្នុងពហរែកអូរត្រេះ។ ជាលទ្ធផលមានការចិញ្ចឹមចំនួន៨ម្ចាស់ ស្មើនឹងប្រមាណ៤៣០បែរ បច្ចុប្បន្នមិនប្រឈមនឹងជម្ងឺ ហើិយចំណីទិញបានមកពីការនេសាទ គ្រប់គ្រាន់ តម្លៃសមរម្យ ប៉ុន្តែទៅថ្ងៃមុខពួកគាត់បារម្ភអំពីបញ្ហាទឹកក្នុងព្រែក។
ចំនួនអ្នកចូលទស្សនា
Flag Counter