ចេញផ្សាយ ២៣ មករា ២០១៩
165
ថ្ងៃពុធ ០៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩
មន្ត្រីរដ្ឋបាលព្រៃឈើចំនួន០៧នាក់ បានចូលរួមជាមួយកំលាំងបញ្ជាការឯកភាពស្រុកស្ទឹងហាវ សរុបចំនួន២៨នាក់ រួមមានអាជ្ញាធរដែនដីស្រុកស្ទឹងហាវកំលាំងនគរបាល កងរាជអាវុធហត្ថ ទាហាន មន្ត្រីសុរិយោដី ដោយប្រើប្រាស់រថយន្តចំនួន០៩គ្រឿង បានចុះ បង្ក្រាបបទល្មើសឈូសឆាយដីព្រៃ នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ភូមិ០១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ជាលទ្ធផល ក្រុមការងារបានរុករកគ្រឿងចក្រ តែរកមិនឃើញទេ តាមប្រជាជនរាយការណ៍ គឺគ្រឿងចក្រត្រូវបានគេយកចេញពីទីតាំងឈូសឆាយ កាលពីយប់ ទោះយ៉ាងណាក្រុមការងារ បានចុះយកចំណុចនិយាមការជុំវិញទីតាំងបរិវេណឈូសឆាយដីព្រៃ ដើម្បីដំឡើងផែនទី តាមការប៉ាន់ស្មានការលួចឈូសឆាយដីព្រៃមានទំហំប្រហែល ២៥០ហិកតា ។