ចេញផ្សាយ ២៣ មករា ២០១៩
285
ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩
លោក ជ គា អនុប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ និងមន្រី្ដ២រូប បានចុះជួបអាជីវករលក់បន្លែនៅផ្សារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីសាកសួរព័ត៌មានពីការលក់បន្លែ ហើយលទ្ធផលដែលបានគឺ ៨០ភាគរយជាបន្លែនាំចូល ដែលមានប្រភពមកពីភ្នំពេញ កំពង់ស្ពឺ កំពត និងមួយចំនួនទៀតគឺស្ថិតនៅក្នុងស្រុកព្រៃនប់ រីឯតម្លៃលក់ចេញក្នុងមួយគីឡូក្រាមគឺ÷ ស្ពៃបូកគោ ៣៥០០៛, ស្ពៃក្តោប ២៥០០៛, ស្ពៃក្រញ៉ាញ់ ៤០០០៛, សណ្តែកគួរ ២៥០០៛, ត្រប់ ២៥០០៛, ម្ទេស ១១០០០៛, ត្រសក់ ២៥០០៛, ម្រះ ២៥០០៛, ការ៉ុត ៣៥០០៛, ឆៃថាវ ២៥០០៛, ននោង ២០០០៛, ត្រឡាច ២០០០៛, ល្ហុង ១៥០០៛, ម្ទេសហាវ៉ៃ ៤៥០០៛, ប៉េងប៉ោះ ៣៥០០៛, ល្ពៅ ១៨០០៛។