ចេញផ្សាយ ២៣ មករា ២០១៩
120
ថ្ងៃពុធ ០៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៩
ផ្នែករដ្ឋបាលជលផលទំនប់រលក និងសង្កាត់រដ្ឋបាលជលផលមិត្តភាព នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះទប់ស្កាត់ការចាក់ដីចូលដែននេសាទមួយកន្លែង ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដោយមានការចូលរួម ពីអភិបាលរងស្រុក និងសហគមន៍នេសាទ។
ជាលទ្ធផលក្រុមការងារបានយកបង្គោល ចំនួន១៥ដើមយកទៅបោះនៅកន្លែងព្រំដែននេសាទ ក្នុងគោលបំណងបោះបង្គោលនោះដែរ ដើម្បីការពារព្រៃកោងកាង ដែលពួកឈ្មួញបានចាក់ដីលុប។