ចេញផ្សាយ ២២ មករា ២០១៩
205
ថ្ងៃអង្គារ ០២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៩
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំ មន្ត្រីទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងប្រធានការិយាល័យកសិឧស្សាហកម្ម ចូលរួមធ្វើមហាសន្និបាតសហគមន៍កសិកម្ម គ្រាប់ពូជមាស ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ កាលពីឆ្នាំ២០១៧សហគមន៍នេះបានជួបនូវបញ្ហាកើតឡើងដោយសារអនុក្រុមប្រឹក្សាភិបាលយកថវិកាចំនួន២០៨០$រត់ចោលសហគមន៍ទៅរស់នៅខេត្តផ្សេង ហើយសហគមន៍នៅខ្វះក្រុមប្រឹក្សាភិបាល និងគណ:កម្មការត្រួតពិនិត្យ។ ដោយឡែកលោកអនុប្រធានមន្ទីរក៏បានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាលសារជាថ្មី ជាលទ្ធផលទទួលបាន
១. លោកស្រី សុខសំអាង ជាប្រធាន
២. ជុន ជឿន អនុប្រធាន
៣. លោក អិន ឡាត ជាលេខា
៤.លោកស្រី សំរ៉េត ជាបេឡា
៥. លោក ង៉ែត វណ្ណ: ជាសមាជិក ។
លោកអនុប្រធានមន្ទីរក៏បានមានប្រសាសន៍បន្ថែមទៅលើសហគមន៍នេះថាមន្ទីរ និងជួយជ្រោមជ្រែងទៅលើ សហគមន៍មួយនេះ លោក យស់ ចន្ថាណា បានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១០០$ ទៅសហគមន៍ដើម្បីធ្វើដើមទុន។