មាតិកា
ការចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់ក្រោមជាតិស្ដីពី ឯកសារមគ្គទេសក៍បច្ចេកវិទ្យាបន្សាុំសម្រាប់វិស័យកសិកម្ម
ចេញ​ផ្សាយ ២២ មករា ២០១៩
120
នៅរសៀលថ្ងៃអង្គារ ០២រោច ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក តឹក ជីវ៉ាយ ប្រធានការិ​យាល័យក្សេត្រសាស្ត្រ​ និងផលិតភាពកសិកម្ម បានចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់ក្រោមជាតិស្ដីពី ឯកសារមគ្គទេសក៍បច្ចេកវិទ្យាបន្សាុំសម្រាប់វិស័យកសិកម្ម ដែលប្រព្រឹត្តទៅនៅសណ្ឋាគារម្លប់ស្វាយធំ ខេត្តកំពង់ធំមានរយៈពេល២ថ្ងៃ ដែលអង្គសិក្ខាសាលាធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ្នកដែលអញ្ជើញចូលរួមមានប្រធាន និងតំណាងមន្ទីរ២៥រាជធានីខេត្ត និងវិស័យឯកជន។​
ចំនួនអ្នកចូលទស្សនា
Flag Counter