ចេញផ្សាយ ២១ មករា ២០១៩
190
ថ្ងៃចន្ទ ០១រោច ខែបុស្ស ឆ្នាំច សំំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការគ្រប់គ្រង កសិដ្ឋានចិញ្ចឹមសត្វ និងការបង្កាត់ពូជសត្វ ដែលប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (រាជធានីភ្នំពេញ) អង្គសិក្ខាសាលាធ្វើឡើងក្រោមអធិបតីភាពលោក សួន សុធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ។ ដែលសិក្ខាកាមអញ្ជើញចូលរួមមានចំនួន ៧៥នាក់ ក្នុងនោះស្ត្រីចំនួន ០៧ នាក់ មកពី២៥ រាជធានី~ខេត្ត ។