ចេញផ្សាយ ២១ មករា ២០១៩
201
ថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានសហការជាមួយមន្រ្តី នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីនៃមន្ទីកសិកម្ម ក៏ដូចជាមន្ត្រីនៃមន្ទីរបរិស្ថាន សហការគ្នាដើម្បីចូលរួមសម្អាតបរិស្ថាន(សម្រាម) និងប្រមូលកាកសំណល់សម្រាមផ្សេងៗ នៅតាមមាត់ឆ្នេរ និងនៅក្នុងទឹកសមុទ្រដែលរសាត់អណ្ដែតតាមទឹកសមុទ្រ ក្នុងនោះបានប្រើអូប័រចល័តរបស់ខណ្ឌរដ្ឋបាលជលផលកំពង់សោមដើម្បីប្រមូលសម្រាមពីក្នុងទឹក។ ក្នុងគោលបំណង ការពារពីការបំពុលទឹកដែលធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះក្នុងសមុទ្រ និងការធ្វើមានសោភ័ណភាពនៅតាមមាត់ឆ្នេរ។ កិច្ចការនេះធ្វើឡើងក្រោមការណែនាំរបស់ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ជាសំណូមពរ លោកប្រធាននៃមន្ទីរទាំងពីរសូមឱ្យប្រជាពលរដ្ឋទាំងអស់គ្នាដែលមកកំសាន្ត និងប្រជាពលរដ្ឋដែលរស់នៅទីនេះចូលរួមរក្សាការពារបរិស្ថាន ដោយចោលសម្រាមទៅក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ។